
វេជ្ជបណ្ឌិតមួយរូបនៅទីក្រុង Xiamen ខេត្ដFujian ប្រទេសចិន បានធ្វើឱ្យមតិសាធារណៈខឹងសម្បាយ៉ាងខ្លាំង ពេលវេជ្ជបណ្ឌិតដាច់ចិត្ដរំលោភអ្នកជំងឺស្រី ខណៈដែលអ្នកជំងឺនៅសន្លប់នៅឡើយក្រោយការវះកាត់ ។ តាមមន្ដ្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Wenwen បានមកកាន់មន្ទីរពេទ្យមើលថែសុខភាពមាតានិងទារក នៅ Xianmen ដើម្បីធ្វើការវះកាត់ ។ ប៉ូលិសបានឱ្យដឹងថា នៅវេលាម៉ោង១៨និង៥០នាទីម៉ោងក្នុងតំបន់ក្រោយការវះកាត់រួចរាល់ អ្នកជំងឺត្រូវដេកនៅលើគ្រែរង់ចាំឱ្យស្វាងពីថ្នាំសន្លប់វិញ ។ ប៉ុន្ដែវេជ្ជបណ្ឌិតឈ្មោះ Pan អាយុ៣៨ឆ្នាំ ឆ្លៀតឱកាសអ្នកជំងឺមិនទាន់ដឹងខ្លួន ក៏មានគំនិតផ្ដេសផ្ដាសរំលោភផ្លូវភេទលើស្ដ្រី អ្នកជំងឺតែម្ដង ។ ក្រោយដឹងខ្លួនវិញ នាង Wenwen មានអារម្មណ៍ថា មានអ្វីខុសប្រក្រតីនៅលើរាងកាយរបស់ខ្លួន ក៏បានទូរស័ព្ទប្ដឹងប៉ូលិសតែម្ដង ។ ក្រោយពេលទទួលបានទូរស័ព្ទពីអ្នកជំងឺ ប៉ូលិសក៏បានសហការជាមួយមន្ទីរពេទ្យស្រាវជ្រាវករណីនេះ ។ ប៉ុន្ដែជាភ័ព្វសំណាង កាមេរាតាមដានសកម្មភាពនៅមន្ទីរពេទ្យថតបានទិដ្ឋភាពទាំងស្រុង នៃសកម្មភាពធ្វើរឿងផ្ដេសផ្ដាសលើអ្នកជំងឺរបស់គ្រូពេទ្យល្មោភកាមនោះ ។ វេជ្ជបណ្ឌិតអសីលធម៌រូបនោះ ក្រោយមកក៏ត្រូវបានចាប់ខ្លួន ហើយកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំ២ខែ ពីបទរំលោភផ្លូវភេទដោយហិង្សា ។ ក៏ប៉ុន្ដែមតិសាធារណទាំងក្នុងនិងក្រៅប្រទេសបង្ហាញការខឹងសម្បា យ៉ាងខ្លាំង ដោយសារការផ្ដន្ទាទោសកម្រិតនោះមិនស័ក្ដិសមនឹងទង្វើដែលមិនអាច លើកលែងរបស់វេជ្ជបណ្ឌិតរូបនោះ ។ គួរណាស់តែត្រូវបានផ្ដន្ទាទោសឱ្យបានធ្ងន់ជាងនេះ។ មតិសាធារណៈបានសន្និដ្ឋានថា មូលហេតុដែលធ្វើឱ្យវេជ្ជបណ្ឌិតវ័យ៣៨ឆ្នាំ ដែលជាវ័យកំពុងតែពេញកម្លាំង ក្រោយពេលដែលឃើញអ្នកជំងឺដែលមានរូបរាងកាយស្រស់ស្អាតសាច់សម៉ត់ខៃ ដេកសន្ធឹងនៅលើគ្រែពេទ្យដោយគ្មានសម្លៀកបំពាក់បិទបាំងរាងកាយនោះ ហើយក្រោយ ពេលដែលគ្រូពេទ្យដទៃបានចេញទៅអស់ នៅសល់តែម្នាក់ឯងនោះ រោគតណ្ហាក៏បានរើឡើងទប់អារម្មណ៍មិនបាន ចេះតែយកដៃទៅស្ទាបដើមទ្រូងនៅកណ្ដាលវាលរបស់នាង រួចក៏ធ្វើសកម្មភាពរំលោភតែម្ដង ។ ករណីបែបនេះ តែងតែកើតមានឡើងជាច្រើននាពេលកន្លងមកនៅគ្រប់ទិសទីជុំវិញពិភពលោក ដោយគ្រូពេទ្យមួយចំនួនបានឆ្លៀតឱកាសប្រព្រឹត្ដរឿងផ្ដេសផ្ដាសទៅលើ អ្នកជំងឺ ដូចជាស្ទាបអង្អែលនៅក្នុងបន្ទប់ពិគ្រោះនិងត្រួតពិនិត្យជំងឺតែ២ នាក់ ជួនកាលគ្រូពេទ្យបានលួចថតរូប ឬវីដេអូឃ្លីប...។ ជាក់ស្ដែងដូចកាលពីពេលថ្មីៗនេះ គ្រូពេទ្យនៅក្នុងប្រទេសអេស៊ីបត្រូវបានជាប់គុករយៈពេល១ខែ ដោយសារលួចថតរូបអ្នកជំងឺស្រីដែលខ្លួនកំពុងតែពិនិត្យនៅក្នុង គ្លីនិក ។ យោងទៅតាមព័ត៌មាននៅក្នុងគេហទំព័រ Masrawy បានបញ្ជាក់ថា អ្នកជំងឺនេះមានឈ្មោះ fa Menat Ullah និងមានអាយុ២១ឆ្នាំ បានមកពិភាក្សាជាមួយគ្រូពេទ្យរូបនេះអាការជំងឺរបស់នាង ។ តែនៅពេលដែលគ្រូពេទ្យកំពុងតែពិនិត្យនាង ស្រាប់តែគ្រូពេទ្យថតរូបរបស់នាងតែម្ដងហើយ នាងក៏បានស្រែកឆោរឡោឡើង បានធ្វើឱ្យប្ដីរបស់នាងដែលអង្គុយរង់ចាំនៅខាងក្រៅ ស្ទុះចូលមកខាងក្នុង និងស្វែងរកកាមេរ៉ាដែលបានដាក់ថតនោះ ។ នៅក្នុងតុលាការ គ្រូពេទ្យរូបនោះបានបដិសេធនិងបានបកស្រាយថា រូបដែលគេថតនោះគឺទាក់ទងនឹងការព្យាបាល មិនមានអ្វីពិសេសនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ក៏តុលាការបានសម្រេចប្រកាសសាលក្រមឱ្យគ្រូពេទ្យនោះត្រូវជាប់ ឃុំខ្លួន១ខែនៅក្នុងគុក ៕
0 comments:
Post a Comment